(ភ្នំពេញ)៖ ក្រុមហ៊ុន Ford និងក្រុមហ៊ុនជាដៃគូសហការ RMA Cambodia បានប្រកាសការប្រារព្ធយុទ្ធនាការមួយហៅថា «Ford Truck Month» នៅក្នុងខែកញ្ញានេះ ដែលក្នុងនោះនឹងមានរួមបញ្ចូល កម្មវិធីពិសេសៗសម្រាប់អតិថិជន Ford ដែលមានចំណាប់អារម្មណ៍ ចំពោះរថយន្ត Ford Ranger ផងដែរ។
កាលពីពាក់កណ្ដាលខែកញ្ញា ក្រុមហ៊ុនរថយន្ត Ford នៅកម្ពុជាបានរៀបចំកម្មវិធី Ford Ranger Days ដើម្បីអបអរយុទ្ធនាការ Ford Truck Month ជាមួយនឹងកម្មវិធីពិសេសសម្រាប់អតិថិជនរថយន្ត Ford Ranger។
លោក David Westerman នាយកគ្រប់គ្រងក្រុមហ៊ុន Ford ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា «ពួកយើងពិតជារីករាយ ដែលបានប្រារព្ធនូវកម្មវិធីកេរដំណែលរបស់ Ford ដែលគេឲ្យឈ្មោះថា Built Ford Tough និងជាផ្នែកមួយនៃយុទ្ធនាការ Ford Truck Month ផងដែរ»។
Ford បានជំរុញផ្នែកផលិតទូទាំងពិភពលោក ដែលត្រូវបានគេស្គាល់ និងជឿជាក់ទៅលើភាពរឹងមាំ និងប្រើប្រាស់បានយូរនិងបានបំពាក់ បច្ចេកវិទ្យាទំនើប ដោយធ្វើឲ្យមានសុវត្ថិភាពខ្ពស់ និងផាសុកភាពសម្រាប់អ្នកបើកបរ។ រថយន្ត Ford បានចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្ត របស់អតិថិជន នៅទូទាំងពិភពលោក ជាមួយនឹងទំនុកចិត្តខ្ពស់ ចាប់ពីរថយន្ត Ford F-150 រហូតដល់ រថយន្ត Ford Ranger។
រថយន្ត Ford Ranger គឺជារថយន្តដែលលក់ដាច់ជាងគេ ក្នុងចំណោមរថយន្តប្រភេទ ភីកអាប់ទាំងអស់។ ជាពិសេស រថយន្ត Ford Ranger បានទទួលឈ្មោះ និងពានរង្វាន់ជារថយន្ត ដែលមានប្រព័ន្ធសុវត្ថិភាពខ្ពស់ ធន់រឹងមាំជាងមុន ដែលជាដំណោះស្រាយដ៏ល្អទៅនឹង បញ្ហាប្រឈមប្រចាំថ្ងៃសម្រាប់អ្នកបើកបរ។
ជាមួយនឹងកម្ពស់ឡាន ដែលផុតពីដីកម្ពស់ ២៣០មីលីម៉ែត្រ រថយន្តនេះបានរចនាឡើងយ៉ាងសាកសម សម្រាប់ការបើកបរគ្រប់ស្ថានភាព ផ្លូវ។
រថយន្ត Ford Ranger ស៊េរីថ្មីបានរចនាឡើងជាមួយលក្ខណៈពិសេសទាន់សម័យ រួមជាមួយនឹងបច្ចេកវិទ្យាសំបូរបែបដែលបំពាក់នៅផ្នែក ខាងក្នុង មិនតែប៉ុណ្ណោះរថយន្ត Ford Ranger អាចបើកចុះទឹកបានរហូតដល់ 800mm និងសមត្ថភាពនែការផ្ទុកទម្ងន់បានច្រើនជាងរថយន្ត Pickup ធម្មតា។
រថយន្ត Ford Ranger បានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ ដែលមានបំពាក់ប្រព័ន្ធសុវត្ថិភាពខ្ពស់ ខុសពីរថយន្ត Pickup ដទៃ។
រថយន្តនេះមានបំពាក់ឧបករណ៍សុវតិ្ថភាព នៅសងខាងរថយន្តដែលអាចកាត់ បន្ថយគ្រោះថ្នាក់នៅពេលប៉ះទង្គិច និងមានបំពាក់ដោយ ប្រព័ន្ធហ្រ្វាំង ABS និង EBD ផងដែរ។ អាស្រ័យហេតុនេះហើយ ទើបធ្វើឲ្យ រថយន្ត Ford Ranger ទទួលបានចំណាត់លំដាប់ផ្កាយ 5 ខាងផ្នែក សុវត្ថិភាព ពីស្ថាប័នវាយតម្លៃរថយន្តប្រចាំតំបន់អាស៊ាន។
លោក Westerman បានមានប្រសាសន៍ថា «រថយន្ត Ford Ranger បានរួមបញ្ចូលគ្នានូវសមត្ថភាព សុវត្ថិភាពនិងប្រសិទ្ធភាពដែលអ្នក បើកបរតែងតែរំពឹងទុក រួមជាមួយការបើ់កបរប្រកបដោយផាសុកភាព និង ភាពអស្ចារ្យដែលមិនធ្លាប់មានពីមុនមកសម្រាប់ប្រភេទរថយន្ត Pickup។ ជាមួយនឹងថាមពល សមត្ថភាព និងបច្ចេកវិទ្យាដ៏ឆ្លាតវៃ ទាំងនេះគឺជាអ្វីដែលអតិថិជន Ford តែងតែចង់បាន ហើយយើងក៏បាន នាំពួកគេឆ្ពោះកាន់គោលដៅដែលគេបានរំពឹងទុកជាយូរណាស់មកហើយ។ យើងពិតជារំភើបរីករាយណាស់ដែលបានប្រារព្ធយុទ្ធនាការ Ford Truck Month នៅក្នុងខែកញ្ញានេះ រួមជាមួយនឹងកម្មវិពិសេសៗដែលផ្ដល់ឱកាសដល់អតិថិជន មកទទួលយកបទពិសោធន៍ថ្មីៗ ជាមួយនឹងរថយន្ត Ford Ranger ស៊េរីថ្មី»៕