(កោះកុង)៖ លោក ជា នី អនុប្រធានសាខា និងជាអនុប្រធានប៉ុស្តិ៍ប្រចាំច្រកទ្វារអន្តរជាតិ ចាំយាមស្រុកមណ្ឌលសីមា សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យមើលរាល់ទំនិញ និងផលិតផលនានា ដែលអាជីករដាក់តាំងលក់ នៅតាមលំនៅដ្ឋាន និងក្នុងទីផ្សារដងទង់។
លោក ជា នី បានថ្លែងថា ដោយមានការណែនាំពីថ្នាក់ដឹកនាំ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីពិនិត្យរាល់សម្ធិផល ដែលមានសារធារគីមី ដែលអាជីវករដាក់តាំងលក់នៅតាមលំនៅដ្ឋាន និងក្នុងផ្សារដងទង់ ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុង ក្រុមការងាររបស់លោក បានចុះមកពិនិត្យ ដើម្បីរកសូចនាករនៃគ្រោះទៅលើទំនិញដែលជាគ្រឿង ឧបភោគបរិភោគមានលក្ខណៈពុំប្រក្រតី ព្រមទាំងបង្កផលប៉ះពាល់ ដល់សុខភាពអ្នកដែលប្រើប្រាស់។ លោកថា យើងរកទំនិញដែលផុតកំណត់រយះពេលប្រើប្រាស់ ទំនិញដែលគ្មានផ្លាកសញ្ញាត្រឹមត្រូវ មានចំឡងមេរោគដែលធ្វើឲ្យ មានការប្រែប្រួលសុខភាព និងទំនិញដែលមានលួចដាក់ បន្ថែមនៅសារធាតុគីមី ដែលត្រូវហាមឃាត់ជាពិសេស គឺផ្តោតសំខានទៅលើបន្លែស្រស់ៗ ទាំងបន្លែនាំចូលពីក្រៅស្រុកនិងបន្លែក្នុងស្រុក។
លោកបានបន្តថា រាល់ការចុះត្រួតពិនិត្យសារធាតុគីមី ទៅរាល់ទំនិញរបស់អាជីវករ លោកបានធ្វើការណែនាំអំពីលក្ខណៈអនាម័យ នៃការដាក់លក់សាច់មាន សាច់ជ្រូកសាច់គោរួម ទាំងសម្ធិផលម្ហូបអាហារ មួយចំនួនទៀត ដែលប្រជាពលរដ្ឋយើង ទទួលទានរាល់ថ្ងៃឬប្រើប្រាស់ប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរ លោកបានធ្វើការវិភាគទៅលើមុខទំនិញ ដែលអាជីវករដាក់តាំងលក់ដែល ជាម្ហូបអាហារមានដូចជា៖ មឹកស្រស់បង្គារស្រស់ ដើម្បីស្វែងរកសារធាតុ Formaline និងត្រួតពិនិត្យទៅលើបន្លែស្រស់ៗ ជាពិសេសគ្រឿងលាយស្រាប់ ដើម្បីស្វែងរកសារធាតុម្ស៉ៅសរ Sodium hydrosulphite ដែលច្បាប់ធ្វើការ ហាមឃាត់ដាច់ខាតមិនឲ្យប្រើប្រាស់ ហើយការពិនិត្យមើលមុខទំនិញ របស់អាជីវករមន្រ្តីលោកពុំមាន ឃើញមានសារធាតុទាំងនេះ មានប្រើប្រាស់នៅក្នុងទំនិញឡើយ។
លោក ជា នី បានបញ្ជាក់ថា ការចុះពិនិត្យរាល់មុខទំនិញរបស់អាជីករថ្ងៃនេះ សាខាកាំកុងត្រូលខេត្តបានធ្វើការ ដកហូតមុខទំនិញដែលខូចគុណភាពរួមមាន៖ មីកញ្ចប់១កេះកន្លះ ឡេលាបស្បែក ១១កំប៉ុង ទឹកក្រច២៣ដប ដំណាប់ត្រសក់២កេះ ដំណាប់ចេក១កេះធំ។ ហើយការចុះពិនិត្យរកសារធាតុគីមីទៅលើរាល់មុខទំនិញ និងទំនិញខូចគុណភាពថ្ងៃនេះ លោកក៏បានធ្វើការណែនាំ ដល់អាជីវករទាំងអស់ ឲ្យដាក់តាំងលក់តែរាល់ទំនិញណា ដែលមានគុណភាពល្អមិនហួសថ្ងៃខៃឆ្នាំផលិតមានគុណភាពល្អ មានសំបកវិចខ្ចប់ត្រឹមត្រូវ និងមានស្លាកសញ្ញាត្រឹមត្រូវ តាមលក្ខខណ្ឌ តម្រូវជាធរមាន ជាពិសេសមិនត្រូវដាក់តាំងលក់ទំនិញហួសការបរិច្ឆេទឡើយ ព្រោះគ្មានអនាម័យ មានចម្លងមេរោឬសារធាតុគីមីដែលត្រូវបានហាមឃាត់ និងរាល់មុខទំនិញណា ដែលលក្ខណៈក្លែងបន្លំ តាមរូបភាពណាក៏ដោយ។
លោកបានបញ្ជាក់ថា ដើម្បីរួមចំណែកការពារសុខុមាលភាព និងផលប្រយោជន៍ប្រជាពលរដ្ឋយើង មន្រ្តីកាំកុងត្រូលខេត្តនឹងធ្វើការត្រួតពិនិត្យ តាមដានជាប្រចាំពុំមាន ការធ្វេសប្រហែសឡើយហើយ សំដៅឲ្យអាជីវករទាំងអស់ដាក់តាំងលក់ ធ្វើចរាចតាំងលក់ជាគ្រឿងឧបភោគបរិភោគឲ្យ មានគុណភាពសុវត្ថិភាពល្អ និងអាហាររូបត្ថម្ភខ្ពស់សម្រាប់ទ្រទ្រង់ សុខភាពប្រជាពលរដ្ឋ ទាំងអស់គ្នា៕