(ភ្នំពេញ) លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ក្រៅពីសាលាវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ ក៏មានសាលាវិជ្ជាជីវៈទេសចរណ៍ក្នុងខេត្តព្រះសីហនុផងដែរ ដែលទាំងនេះជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍។
សាលាវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំង នឹងដាក់ឱ្យដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ៕