Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី លី ធុជ៖ «សម្តេចតេជោ ខិតខំទាំងយប់ទាំងថ្ងៃ លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីអភិវឌ្ឈប្រទេសជាតិជូនរាស្រ្ត»

27-09-2016 13:23

(កំពង់ឆ្នាំង)៖ ទេសរដ្ឋមន្ត្រី លី ធុជ បានជម្រាបដល់បងប្អូនជនពិការ អំពីការខិតខំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែង ទាំង យប់ ទាំងថ្ងៃ លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិ មាតុភូមិ ជាពិសេស ដើម្បីនាំមកនៅសន្តិភាព និងការអភិវឌ្ឈលើគ្រប់វិស័យ ខុសពីថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលចេះតែដើរឃោសនាបំបែកបំបាក់ ធ្វើឲ្យ ប្រទេសជាតិអសន្តិសុខ នយោបាយ ដើម្បីតែប្រយោជន៍របស់បក្សពួក និងក្រុមរបស់ខ្លួន។

លោក លី ធុជ បានអះអាងបែបនេះ ខណៈលោក អញ្ជើញចូលរួម ជាអធិបតី ក្នុងវេទិកាពិភាក្សាអំពីតម្រូវការជនពិការ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។ លោក ទេសរដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្របោះឆ្នោតជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីបន្តដឹកនាំ ប្រទេសកម្ពុជា ឲ្យរីកចម្រើនបន្ថែម ទៀត។

បន្ថែមពីលើនេះ ក្រុមការងារ ជាពិសេស អភិបាលខេត្តកំពង់ឆ្នាំង បានសន្យា ដោះស្រាយបញ្ហាកង្វល់មួយចំនួន ដូចជា ការផ្សព្វផ្សាយអំពីច្បាប់ជនពិការដល់សហគមន៍មូលដ្ឋាន, ការសាងសង់សំណង់​សាធារណៈ ត្រូវមានជំរាលសម្រាប់ជនពិការធ្វើដំណើរ, សម្តេចតេជោនាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់និងដោះស្រាយបញ្ហាជីវភាពរបស់បងប្អនជនពិការ ដោយសម្តេចតេជោ មិនដែលទុកឲ្យ​បង​ប្អូន​ជនពិការ គ្មានដីសម្រាប់ ធ្វើកសិកម្ម និងធ្វើលំនៅឋានឡើយ, ត្រូវផ្តល់ប័ណ្ណក្រីក្រជូនដល់ប្រជាពលរដ្ឋក្រីក្រ និងជនពិការឲ្យបានគ្រប់ៗគ្នា, ដោះស្រាយអណ្តូងទឹកស្អាត​ជូនដល់បងប្អូន​ជនពិការ​ប្រើប្រាស់នៅសហគមន៌មូលដ្ឋាន៕