(ភ្នំពេញ)៖ នៅថ្ងៃទី២២ សីហា ឆ្នាំ២០២៤កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបង្កើត មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន គោលបំណងកៀរគរថវិកាបន្ថែម សម្រាប់ទ្រទ្រង់ហេដ្ឋារចនាសម្ព័ន្ធនានា ដោយផ្ដោតលើការកសាងក្រវាត់ផ្លូវតាមបណ្ដោយព្រំដែន និងដើម្បីឱ្យប្រជាពលរដ្ឋក្នុងស្រុកនិងក្រៅស្រុក ចូលរួមដោយផ្ទាល់ជាមួយរដ្ឋាភិបាល រួមគ្នាក៏សាងនិងការពារបូរណភាពទឹកដី។

លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» មិនគ្រាន់តែជាការប្រមូលថវិកាបន្ថែមលើថវិការដ្ឋប៉ុណ្ណោះទេ តែជាការចូលរួមការពារជាតិតាមសកម្មភាពទន់ភ្លន់មិនហិង្សាផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត បានបន្តថា សកម្មភាពមូលនិធិនេះមិនមែនជាចរន្តនៃអង្គភាព ដូចសាកលវិទ្យាល័យភូមិន្ទភ្នំពេញមិនមែនជាសាកលវិទ្យាល័យរៃអង្គាសលុយ ក៏ប៉ុន្តែជាទឹកចិត្តរបស់មន្ត្រី របស់និស្សិត និងជាទឹកចិត្តរបស់ក្រុមគ្រួសារគាត់ ហើយពួកគាត់ចូលរួមជាមួយរដ្ឋាភិបាលក្នុងគោលបំណងពីរគឺអភិវឌ្ឍនិងការពារតំបន់ព្រំដែន៕

សូមស្ដាប់ការលើកឡើងរបស់ លោកបណ្ឌិត ជេត ជាលី ដូចតទៅ៖