(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច សហការជាមួយសមាគមពាណិជ្ជកម្មកូរ៉េនៅកម្ពុជា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្ដីពីច្បាប់ស្ដីពីបរធនបាលកិច្ច និងនិន្នាការថ្មីៗពាក់ព័ន្ធអចលនវត្ថុ ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោក អាន គ្យូ ប្រធានសមាគមពាណិជ្ជកម្មកូរ៉េនៅកម្ពុជា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

សិក្ខាសាលានេះ មានគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងឱ្យបានកាន់តែទូលំទូលាយពីកាលានុវត្តភាព និងគុណប្រយោជន៍នៃយន្តការបរធនបាលកិច្ច ព្រមទាំងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចរបស់សមាជិក-សមាជិកា នៃសមាគមពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ដែលជាវិនិយោគិន និងធុរជនសក្ដានុពលនៅកម្ពុជា ដើម្បីអាចទាញយកផលប្រយោជន៍ជាអតិបរមាពីយន្តការបរធនបាលកិច្ចសម្រាប់គម្រោងវិនិយោគ និងសកម្មភាពធុរកិច្ចរបស់ខ្លួន៕