(ភ្នំពេញ)៖ លោក មួង សូនី ប្រធានសមាគមក្រុមការងារ១០០រាត្រី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា «អ្វីជាមូលនិធិកសាង និងការពារព្រំដែន?» មូលនិធិកសាង និងការពារព្រំដែន គឺជាការបង្ហាញពីការសាមគ្គីរួបរួមរវាងបងប្អូនប្រជាពលរដ្ឋខ្មែរដើម្បីការពារទឹកដី។
ខុសប្លែកពីអ្វីដែលក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយលោក សម រង្សុី តែងតែធ្វើការប្រឆាំង និងធ្វើនយោបាយបែបញុះញង់ឱ្យមានការស្អប់ខ្ពើម មូលបង្គាច់ បំបែកបំបាក់សាមគ្គីជាតិ។
ជាចុងក្រោយលោកក៏បានធ្វើការសំណូមពរឱ្យលោក សម រង្សុី បញ្ឈប់នូវការធ្វើនយោបាយបែបញុះញង់នេះតទៅទៀតព្រោះអ្វីដែលលោកបានធ្វើគឺមិនបានចំណេញអ្វីដល់សង្គមជាតិនោះឡើយ៕
សូមស្តាប់ការលើកឡើងរបស់ប្រធានសមាគមក្រុមការងារ ១០០រាត្រី៖