(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើតកម្មវិធីអាហារូបករណ៍ «អនាគតខ្ញុំ» ក្នុងគោលបំណងលើកកម្ពស់ និងចូលរួមចំណែក កសាងធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់ឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ដល់សិស្សនិស្សិតនៅទូទាំងប្រទេស។
ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ នេះសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់ឱកាសឱ្យសិស្សនិស្សិតអាចជ្រើសរើសមុខជំនាញ តាមបណ្តា០៨ គ្រឹះសា្ថនឧត្តមសិក្សាមានដូចជា៖
១៖ សាកលវិទ្យាភូមិន្ទភ្នំពេញ
២៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង
៣៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
៤៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
៥៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម
៦៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
៧៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។
ការប្រឡងនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និង ចាប់ផ្តើមពីម៉ោង ៧៖០០នាទី ដល់ម៉ោង ១១៖០០នាទីព្រឹក ដោយត្រូវប្រឡងមុខវិជ្ជា គណិតវិទ្យា និងចំណេះដឹងទូទៅ។
បេក្ខជនអាចដាក់ពាក្យសុំប្រឡងចាប់ពីថ្ងៃទី១២ ខែកញ្ញា រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ នៅសហភាពសហព័ន្ធយុវជនកម្ពុជា ស្នាក់ការកណ្តាល៕