(ភ្នំពេញ)៖ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានប្រកាសដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ចំនឹងខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្រោមការផ្ដួចផ្ដើមរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គឺបានឆ្លុះបញ្ចាំងពីសុខសន្តិភាព ការរួបរួមគ្នាជាធ្លុងមួយ ជាប្រភពទុនដ៏សំខាន់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេស។
បន្ថែមពីនេះលោកបានយល់ឃើញថា «មូលនិធិនេះនឹងអាចវាស់វែងពីទំហំនៃការស្នេហាជាតិរបស់ប្រជាពលរដ្ឋទាំងអស់ និងបង្ហាញឱ្យឃើញថាក្រុមប្រឆាំងក្រៅប្រទេសដែលមិនបានចូលរួមនោះ មិនមែនជាអ្នកស្នេហាជាតិពិតប្រាកដនោះទេ»៕
សូមស្ដាប់ការលើកឡើងរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដូចតទៅ៖