(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងចេញដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាមេរិក។

កិច្ចប្រជុំនេះ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២១០៦  ក្នុងគោលបំណង តាមដានកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ ដែលធ្លាប់បានធ្វើឡើង កាលពីពេលកន្លងទៅ។

បើសេចក្ដីប្រកាសជូនដំណឹងរបស់ក្រសួងការពារជាតិនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តី ការពារជាតិ អាស៊ាន-អាមេរិកនេះ ជាឱកាសល្អមួយ ដើម្បីតាមដានកិច្ចពិភាក្សា ប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ានបូក (ADMM-Plus) ដែលបានរៀបចំឡើង កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងកិច្ចពិភាក្សា របស់មេដឹកនាំនៅកិច្ចការប្រជុំកំពូល អាស៊ាន-អាមេរិក កាលពីខែកុម្ភ ឆ្នាំ២០១៦ នៅទីក្រុង Sunnylands រដ្ឋកាលីហ្វ័រ នីញ៉ា សហរដ្ឋអាមេរិក។

សូមជម្រាបថា កិច្ចប្រជុំនេះក៏ជាផ្នែកមួយ នៃការបន្តយុទ្ធសាស្រ្តសហរដ្ឋអាមេរិកនូវការធ្វើឲ្យមានតុល្យភាពឡើងវិញ ចំពោះតំបន់ អាស៊ីប៉ាស៊ីហ្វិក ដែលក្រសួងការពារជាតិសហរដ្ឋអាមេរិកបន្តស្វែងរកឱកាសថ្មីៗដើម្បីគាំទ្រ និងភ្ជាក់ទំនាក់ទនងជាមួយអាស៊ាន៕