(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ បានចេញលិខិតអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុម៨ ចូលរួមបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន ព្រមទាំងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុរួមគ្នាកសាង និងការពារជាតិមាតុភូមិរបស់យើង។

តាមរយៈលិខិតអំពាវនាវលោកបណ្ឌិត ម៉ឹង មករា បានបញ្ជាក់ថា ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្នេហាជាតិ និងសាមគ្គីភាពជាធ្លុងមួយ
សំដៅរក្សាបាននូវសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ក៏ដូចជាការអភិវឌ្ឍនៅតាមបណ្ដោយព្រំដែនឱ្យកាន់តែមានភាពរីកចម្រើន សមាគមយុវជនក្រុម៨ សូមធ្វើការអំពាវនាវដល់ ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា
ក្រុម៨ទាំងអស់ មេត្តាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុកសាង និងការពារជាតិមាតុភូមិដោយចូលរួមបរិច្ចាគថវិកាទៅតាមលទ្ធភាពដោយផ្ទាល់តាមរយៈប្រព័ន្ធទំនាក់ទំនង និងគណនីធនាគារសម្រាប់
ទទួលវិភាគទាន ដូចមានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ របស់ខុទ្ទកាល័យសម្ដេចធិបតី នាយករដ្ឋមន្ត្រី ស្តីពីការបង្កើតនូវ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»៕

ខាងក្រោមនេះជាលិខិតអំពាវនាវរបស់លោកបណ្ឌិត ម៉ឹង មករា៖