(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចូលរួមជាអធិបតីភាពក្នុងការអនុវត្ត គម្រោងជំហានទី២ កម្មវិធីនិរន្តភាពអនាម័យ ដើម្បីទាំងអស់គ្នា បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ប្រកបដោយភាពជោគជ័យ របស់អង្គការអភិវឌ្ឍន៍ហូឡង់ ហៅកាត់ថា SNV។

ក្នុងពិធីនេះ ក៏មានការចូលរួមពី ​មន្ដ្រីពាក់ព័ន្ធមួយចំនួនទៀតផដែរ ដែលបានធ្វើឡើងនៅ វត្តចាស់ ជិតមណ្ឌលសុខភាពបសេដ្ឋស្ថិតក្នុង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។

គោលបំណងរបស់គម្រោងជំហ៊ានទី២ របស់កម្មវិធីនិរន្តរភាពអនាម័យ ដើម្បីទាំងអស់គ្នា ក្នុងប្រទេសកម្ពុជាគឺដើម្បីធ្វើឲ្យប្រសើរឡើង នូវសុខភាព និងគុណភាពនៃជីវិតសម្រាប់ ប្រជាជនជនបទ ២៥០,០០០នាក់ នៅក្នុងស្រុកគោលដៅ៣ ក្នុងខេត្តកំពត និងខេត្តកំពង់ស្ពឺ នៅបំណាច់ឆ្នាំ២០១៧ តាមរយៈការបំបាត់ការបន្ទោបង់ពាសវាលពាសកាល និងការអនុវត្តអនាម័យ ដែលមាននិរន្ដភាព និងសមធម៌។

សូមបញ្ជាក់ថា គម្រោងនេះ បានចាប់ផ្ដើមអនុវត្តនៅក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅដើមឆ្នាំ២០១៥ ដោយគ្របដណ្ដប់លើ១៥ឃុំ ត្រូវជាង២១៨ភូមិ និងមានប្រជាជនប្រមាណ១៣៤,៥៥៤នាក់ ត្រូវជា២៧,៨៧៦ខ្នងផ្ទះ៕