(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារ អាជ្ញាធរ និងពុទ្ធបរិស័ទ ដង្ហែរស៊ីម៉ង់ត៍ និងបច្ច័យកសាងប្រគេនព្រះសង្ឃសម្រាប់កសាងទីអារាមចំនួន២វត្ត គឺវត្តមង្គលបញ្ញា (ហៅវត្តបាញ់ឆ្កោល) និងវត្តសេកមាស ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីដង្ហែរស៊ីម៉ង់ត៍ និងបច្ច័យកសាង វេរប្រគេនព្រះសង្ឃទាំង២វត្តខាងលើនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករលាប្អៀរ អាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទជាច្រើន អញ្ជើញចូលរួមដង្ហែរ ដើម្បីឧទ្ទិសនូវផល្លាអនុសង្ឃជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិ ការទាំង៧សន្ដាន និងទទួលយកនូវកុសលផលបុណ្យបា នមកពីការធ្វើទានរបស់ប្រជាពុទ្ធបរិស័ទ ដែលបានចូលរួមបរិច្ចាក និងជ្រះថ្លាក្នុងការរួមចំណែកកសាងនៅសមិទ្ធផលនានា ក្នុងព្រះពុទ្ធសាសនារៀងៗខ្លួន។
លោកបណ្ឌិតសភាចារ្យ ក៏បានមានប្រសាសន៍ទៅកាន់ព្រះសង្ឃ ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទទាំងអស់នាឱកាសនោះផងដែរ។ ជាដំបូងលោកបណ្ឌិតសភាចារ្យ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុ ជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ដោយក្តីនឹករលឹក និងដោយមនោសញ្ចេតនាគោរពស្រឡាញ់ជាទីបំផុត។
លោកបណ្ឌិតសភាចារ្យ បានថ្លែងទៀតថា ថ្ងៃនេះលោកមានទឹកចិត្តសប្បាយរីករាយឥតឧបមា និងប្រកបដោយទឹកចិត្តជ្រះថ្លា បានអញ្ជើញចូលរួមពិធីដង្ហែរស៊ីម៉ង់ត៍ និងបច្ច័យកសាងវេរប្រគេនជូន ព្រះសង្ឃចំនួន២វត្ត ក្នុងនោះមានវត្តមង្គលបញ្ញា(ហៅវត្តបាញ់ឆ្គោល)និងវត្តសេកមាស ដែលវត្តទាំង២នេះ ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបាននិងកំពុងតែត្រូវការស ម្ភារៈក្នុងការសាងសង់នូវសំណង់នានាផ្នែកវិស័យព្រះពុទ្ធ សាសនា ទើបថ្ងៃនេះលោកបណ្ឌិតសភាចារ្យ បានដឹកនាំប្រជាពុទ្ធបរិស័ទដង្ហែរស៊ីម៉ង់ត៍ និងបច្ច័យកសាងមួយចំនួន មកវេរប្រគេនជូនព្រះសង្ឃ សម្រាប់កសាងនូវសមិទ្ធផលផ្សេងៗ ដែលជាតម្រូវការចាំបាច់ នៅក្នុងទីអារាមទាំង២នេះ។
លោកបណ្ឌិតសភាចារ្យ ក៏បានថ្លែងទៀតថា ការបរិច្ចាគទ្រព្យធន់ផ្ទាល់ខ្លួន ដើម្បីកសាងនូវសមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនាចាត់ទុកថា ជាទានបារមីដែលអ្នកផងទាំងឡាយ តែងតែគោរពប្រតិបត្តិនិងកោត ក្រែងចំពោះទឹកចិត្តបុគ្គលនោះក្នុងការលះបង់ទ្រព្យធន់ផ្ទាល់ខ្លួន ដើម្បីចូលរួមកសាងក្នុងវិស័យព្រះពុទ្ធសាសនា។
ជាងនេះទៅទៀតនោះ គឺបុណ្យកុសលនិងកើតមានឡើងនូវគ្រប់ៗជាតិ ព្រមទាំងវៀចាកពីភ័យអន្តរាយផ្សេងៗ បង្កើនសេចក្តីរីករាយជ្រះថ្លាដល់អ្នក នឹងអ្នកដទៃដែលបានមក គោរពសក្ការៈបូជាចំពោះសមិទ្ធផល ក្នុងវិស័យព្រះពុទ្ធសា សនា ដូចជាព្រះពុទ្ធរូប ព្រះវិហារ សាលាឆាន់ សាលាបា លី និងសំណង់ផ្សេងៗទៀតជាច្រើន ដែលពាក់ព័ន្ធទៅនឹងសាសនារបស់ព្រះពុទ្ធនៃយើង។
សូមបញ្ជាក់ថា លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តកំពង់ឆ្នាំង នៅគ្រប់រដូវបុណ្យទានប្រពៃណីជាតិផ្សេងៗ លោកបណ្ឌិតសភាចារ្យ តែងតែដឹកនាំ ថ្នាក់ដឹកនាំ អាជ្ញាធរ និងប្រជាពុទ្ធបរិស័ទធ្វើបុណ្យ និងបានរួមចំណែ កកសាងនូវសមិទ្ធផលនានាជាច្រើន ស្ទើរនៅគ្រប់ទីរាមទូទាំងខេត្តកំពង់ឆ្នាំង ទាំងមូលផងដែរ។
ដោយឡែកនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ លោកបណ្ឌិតសភាចារ្យ បានដឹកនាំ ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទ ដង្ហែរស៊ីម៉ង់ត៍ និងបច្ច័យកសាងវេរប្រគេនព្រះ សង្ឃចំនួន២វត្ត ក្នុងនោះ វត្តមង្គលបញ្ញា (ហៅវត្តបាញ់ឆ្គោល) ស៊ីម៉ង់ត៍ចំនួន១០តោន វត្តសេកមាស ស៊ីម៉ង់ត៍ចំនួន៥តោន បច្ច័យកសាងក្នុងមួយវត្ត១លានរៀល ព្រះសង្ឃទាំង២វត្តសរុប២៥អង្គ ក្នុងមួយអង្គ២ម៉ឺនរៀល និងជូនបច្ច័យដល់លោកតា លោកយាយ ជាប្រជាពុទ្ធបរិស័ទទាំង២វត្ត ថវិកា២លាន៧២ម៉ឺនរៀល រួមនឹងកម្លាំងប្រជាការពារចំនួន៣២នាក់ ក្នុងម្នាក់១ម៉ឺនរៀលផងដែរ៕