(វ៉ាស៊ីនតោន)៖ ការជជែកដេញដោលទល់មុខគ្នា ឬ Face to Face តាមកញ្ចក់ទូរទស្សន៍ជាលើកដំបូងរវាង លោកស្រីហ៊ីលឡារី គ្លីន តុន និងលោកដូណល ត្រាំ បានចាប់ផ្ដើមហើយនៅល្ងាចថ្ងៃចន្ទ (ម៉ោងនៅក្នុង សហរដ្ឋអាមេរិក) ខណៈការស្ទង់មតិជាច្រើនបានបង្ហាញសម្លេងគាំទ្ររវាងបេក្ខភាពប្រធានាធិបតីអាមេរិកទំាង ពីររូបនំាមុខគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ នេះបើយោងតាមការឱ្យដឹងពីស្ថានីយ៍ទូរទស្សន៍ CNN នៅថ្ងៃអង្គារ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។
សូមជំរាបថា វេទិការជជែកដេញដោលគ្នានេះ កំពុងប្រព្រឹត្តិទៅ នៅឯសាកលវិទ្យាល័យ Hofstra University ក្នុងទីក្រុងញូយ៉ក ហើយប្រធានបទសំខាន់ដែល លោកស្រីហ៊ីលឡារី គ្លីន តុន និងលោកដូណល ត្រាំ ត្រូវ ជជែកដេញដោលនោះគឺបញ្ហាសេដ្ឋកិច្ច និងអន្តរជាតិ។ ក៏ប៉ុន្តែ បើយោងតាមអ្នកវិភាគលោក Gary Johnson សម្រាប់ពេលនេះ រវាងអ្នកទំាងពីរទំនងជាគ្មាននរណាម្នាក់អាចទទួលបានសម្លេងគាំទ្រជាមធ្យម ១៥% នោះ ទេនៅក្នុងចំណោមការស្ទង់មតិចំនួន៥។ ការបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ៕