Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃ២៧កញ្ញា ដល់ថ្ងៃ៣តុលា ២០១៦ ភ្លៀងនឹងបន្តធ្លាក់ និងបង្កជាទឹកជំនន់នៅតាមខេត្តមួយចំនួន

27-09-2016 08:34

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អាកាសធាតុបញ្ជាក់ថា ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន និងអាចធ្វើឲ្យផ្នែកខ្លះនៃខេត្តកណ្តាល តាកែវ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ប្រឈមនឹងជំនន់ទឹកភ្លៀង។ ក្រសួងធនធានទឹកបានបន្តថា ខ្យល់មូសុងនិរតី បានបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជាកាន់តែខ្លាំង៕