(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តមុខងារ សម្រាប់ការរាយការណ៍អំពីទំនិញមុនពេលទំនិញមកដល់ ចំពោះបញ្ញើឆាប់រហ័ស នៅការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីធ្វើឱ្យប្រសើរឡើងថែមទៀត នូវកិច្ចសម្រួលពាណិជ្ជកម្ម។
ការអនុវត្តមុខងារសម្រាប់ការរាយការណ៍ អំពីទំនិញមុនពេលទំនិញមកដល់ តាមមធ្យោបាយអេឡិចត្រូនិក តាមរយៈតំណភ្ជាប់ https://asyhub.customs.gov.kh និងអនុវត្តនីតិវិធីដាក់ប្រតិវេទន៍គយមុនពេលទំនិញមកដល់ ចំពោះបញ្ញើឆាប់រហ័ស នៅការិយាល័យត្រួតពិនិត្យតយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។
ចំពោះប្រតិបត្តិករបញ្ញើឆាប់រហ័សដែលមិនទាន់រួចរាល់ ត្រូវប្រញាប់រួសរាន់រៀបចំចូលរួមអនុវត្តឱ្យបានត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤៕