(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា រយៈពេល២៦ថ្ងៃ ចាប់ថ្ងៃទី ១ ដល់២៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៤១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៩៨នាក់ របួសធ្ងន់២៤៧នាក់ និងរង់របួសស្រាលចំនួន១៦៥នាក់។
មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពី ល្មើសល្បឿន, មិនប្រកាន់ស្ដាំ,ប្រជែងគ្រោះថ្នាក់,មិនគោរពសិទ្ធិ,ស្រវឹង,បត់គ្រោះថ្នាក់,ងងុយគេង,កត្តាយានយន្ដ,អាកាសធាតុ។
ដោយឡែកសម្រាប់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៩លើក ស្លាប់៧នាក់ របួសធ្ងន់៩នាក់ និងរបួសស្រាល៧នាក់ និងបណ្ដាលឲ្យខាតយានយន្ដសរុបចំនួន២២គ្រឿង៕