(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ / រក្សាទុក និងប្រើប្រាស់១០ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ១២ មុខសញ្ញាប្រើប្រាស់៦នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១.៤៤ក្រាម, ២កញ្ចប់ធំ និង២២កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានី ភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពង់ចាម បង្រ្កាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកោះកុង បង្ក្រាប២ករណី ឃាត់ខ្លួនម្នាក់, នគរបាល ខេត្តសៀមរាប បង្រា្កប១ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តបាត់ដំបង បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, និងនគរខេត្តព្រះវិហារ បង្ក្រាប១ករណី ឃាត់ខ្លួន៤នាក់៕