Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី​ ប៊ិន​ ឈិន ប្រជុំជាមួយគណៈអភិបាលខណ្ឌឬស្សីកែវ ជុំវិញការដោះស្រាយទំនាស់ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ​

27-09-2016 06:44

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី​ ប៊ិន​ ឈិន បានបើកកិច្ចប្រជុំមួយជាមួយគណៈអភិបាលខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០១៦ម្សិលមិញនេះ​ ស្តីពីវឌ្ឍនភាពនៃការដោះស្រាយទំនាស់​ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ​ នៅទីស្តីការគណៈរដ្ឋមន្ត្រីក្រោម។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី លោក​ ជា​ ពិសី​ អភិបាលណ្ឌឫស្សីកែវ​ និងលោក​ ស៊ូ​ សោគន្ធ​ អភិបាលរងខណ្ឌ​ ព្រមទាំងមន្រ្ដីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ជាលទ្ធផល​ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរអំពីលទ្ធផល ដែលទទួលបានពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ​ ហើយបានណែនាំ និងដាក់ផែនការបន្តដើម្បីបន្តតាមដាន សម្រាប់កិច្ចប្រជុំពេលក្រោយ​ និងបញ្ចប់បញ្ហាទំនាស់ក្នុងតំបន់នេះ ត្រឹមបំណាច់ឆ្នាំ២០១៦៕