មនុស្ស៦នាក់ បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅទីក្រុងហ៊ូស្ដុន សហរដ្ឋអាមេរិក, ខ្នាន់កាំភ្លើងត្រូវបានប៉ូលិសបាញ់សម្លាប់!
26-09-2016 21:49
(ទិចសាស់)៖ អាជ្ញាធរអាមរិក បានឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ៦នាក់ បានរងរបួសធ្ងន់នៅក្នុង ហេតុការណ៍បាញ់ប្រហារមួយនៅក្នុងទីក្រុង ហ៊ូស្ដុន នៃរដ្ឋទិចសាស់ ខណៈបុរសជាខ្មាន់កំាភ្លើងត្រូវបាន ប៉ូលិសបាញ់សម្លាប់។ នេះបើតាមការចុះផ្សាយរបស់សា្ថនីយ៍ទូរទស្សន៍CNN នៅមុននេះបន្តិច នាយប់ថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦ (ម៉ោងនៅកម្ពុជា)។
ដោយឡែក បើយោងតាមសាក្សីម្នាក់ ខ្មាន់កំាភ្លើងរូបនោះជាពលរដ្ឋអាមេរិកស្បែកខ្មៅ ចំណែកឯក្រុមអាជ្ញាធរ មិនទាន់បានបញ្ជាក់អ្វីលម្អិតនោះទេ ដោយគ្រាន់តែបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងចំណត រថយន្ដផ្សារទំនើបមួយកន្លែង ស្ថិតនៅកែងផ្លូវ Weslayan Street និងផ្លូវ Bissonnet Street នៃភាគនិរតី ទីក្រុង Houston៕