(ភ្នំពេញ)៖ លោក រុន វីរ៉ូ អ្នកវិភាគនយោបាយថៃ បានអះអាងថា នៅប្រទេសថៃបើទោះជាមានបក្សណាមួយទទួលបានសម្លេងគាំទ្រច្រើនជាងគេ ក៏មិនប្រាកដថា អាចដឹកនាំនាំរដ្ឋាភិបាលបាននោះឡើយ។ ការលើកឡើងបែបនេះរបស់លោក រុន វីរ៉ូ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោក វីរ៉ូ បានបន្ថែមថា ដោយសារតែគណបក្សប្រជាជន ដែលជាគណបក្សថ្មីរបស់គណបក្ស Move Forward ដែលត្រូវបានរំលាយចោលនោះ នៅតែបន្តគោលនយោបាយចាស់របស់ខ្លួនក្នុងការរំលាយក្រមព្រហ្មទណ្ឌមាត្រា១១២ នៃប្រទេសថៃ នាំឱ្យគណបក្សភឿថៃ ចេញមុខមកអះអាងថា ខ្លួននឹងមិនប៉ះពាល់ក្រមព្រហ្មទណ្ឌមាត្រា១១២ ស្ដីពីការប្រមាថព្រះមហាក្សត្រថៃនោះឡើយ នៅទីបំផុតទោះគណបក្សភឿថៃ មិនមែនជាបក្សឈ្នះឆ្នោតលំដាប់ទី១ តែបែជាបក្សដែលអាចដឹកនាំរដ្ឋាភិបាលបានទៅវិញ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖