(ភ្នំពេញ)៖ គោលនយោបាយរបស់គណបក្សប្រជាជន ដែលជាគណបក្សថ្មីមួយ ក្រោយការរំលាយគណបក្ស Move Forward ហើយនៅតែបន្តគោលនយោបាយរំលាយក្រមព្រហ្មទណ្ឌមាត្រា១១២ នៃប្រទេសថៃនោះ គឺជាគូប្រកួតប្រជែងយ៉ាងខ្លាំងរបស់គោលនយោបាយគាំពារអ្នកក្រ ឬ Pro-Poor Policy របស់គណបក្សភឿថៃ។ នេះគឺជាការបញ្ជាក់របស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយ ដែលបានលើកឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ។

សម្រាប់លោកបណ្ឌិត គណបក្សភឿថៃ ត្រូវតែមានការអភិវឌ្ឍបន្ថែមលើគោលនយោបាយរបស់ខ្លួន ដើម្បីអាចប្រកួតប្រជែងជាមួយដៃគូដ៏មានឥទ្ធិពលរបស់ខ្លួន នោះគឺគណបក្សប្រជាជន។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖