(ភ្នំពេញ)៖ នៅក្នុងនាមជាអ្នកជំនាញភូមិសាស្រ្តនយោបាយ លោកបណ្ឌិត យង់ ពៅ បានមើលឃើញថា អ្នកនយោបាយជំនាន់ក្រោយទាំងប្រទេសកម្ពុជា និងប្រទេសថៃ សុទ្ធតែជាអ្នកមានស្នាដៃដូចគ្នានៅក្នុងឆាកនយោបាយ និងកិច្ចការងារសង្គម។ មិនតែប៉ុណ្ណោះថែមទាំងមានមរតកពីឪពុក ដែលជាអ្នកនយោបាយដ៏មានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសរៀងៗខ្លួន។ លោកបណ្ឌិត បានលើកឡើងបែបនេះនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
សម្រាប់លោកបណ្ឌិត បើទោះជាយើងមើលនឹងភ្នែកឃើញថា ជាការរៀបចំអ្នកនយោបាយបន្តវេនយ៉ាងណាក៏ដោយ ក៏ដំណើរការនៃការបន្តវេននេះ បានប្រព្រឹត្តិទៅតាមបែបផែនប្រជាធិបតេយ្យ ដែលអ្នកជំនាន់ក្រោយទទួលបានការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ និងតំណាងប្រជាពលរដ្ឋផ្ទាល់។ ពោលគឺមិនមែនជាការផ្ទេអំណាចពីឪពុកទៅកូន ខុសពីគន្លងប្រជាធិបតេយ្យនោះឡើយ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖