(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភា បានលើកឡើងថា យើងមិនអាចទាត់ចោលឡើយនូវសេនារីយ៉ូ រដ្ឋប្រហារដែលអាចនឹងកើតមានឡើងទៅលើលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលជានាយករដ្ឋមន្រ្តីថ្មីរបស់ថៃ ហើយជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់។ ការលើកឡើងរបស់លោកបណ្ឌិតបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
យ៉ាងមិញចំពោះសេនារីយ៉ូ រដ្ឋប្រហារនេះ ត្រូវបានលោកបណ្ឌិតបញ្ចាក់ថា ស្ថានការណ៍បច្ចុប្បន្ននៃឆាកនយោបាយថៃ វាមិនងាយស្រួលពេកឡើយនៅក្នុងការធ្វើរដ្ឋប្រហារលើនាយករដ្ឋមន្រ្តីស្រ្តីវ័យក្មេងជាងគេនៃប្រទេសថៃរូបនេះ ដោយសារតែមានគណបក្សមួយទៀតជាផ្ទាំងស៊ីបមុនគណបក្សភឿថៃរួចហើយ នោះគឺគណបក្ស Move Forward។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖