(ភ្នំពេញ)៖ លោក រុន វីរ៉ូ អ្នកវិភាគនយោបាយថៃ បានលើកឡើងថា គណបក្ស Move Forward ដែលត្រូវបានរំលាយដោយតុលាការធម្មនុញ្ញថៃ បានត្រឡប់មកបង្កើតគណបក្សថ្មីមួយទៀត ដែលមានឈ្មោះថា គណបក្សប្រជាជន។ បើទោះជាបង្កើតបក្សថ្មី ជាមួយមេដឹកនាំថ្មីក៏ពិតមែន តែគណបក្សបក្សនេះ នៅតែបន្តគោលនយោបាយនៃបក្សចាស់របស់ខ្លួនដដែល នៅក្នុងការបន្តគោលដៅរំលាយក្រមព្រហ្មទណ្ឌមាត្រា១១២ នៃប្រទេសថៃដដែល។ ការបញ្ជាក់របស់លោក វីរ៉ូ បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
ច្បាប់ការពារព្រះចេស្ដាព្រះមហាក្សត្រថៃ មាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃ គឺជាច្បាប់ដ៏តឹងរ៉ឹងមួយ សម្រាប់អ្នកដែលល្មើសហ៊ានប្រមាថ រិះគន់ ឬគំរាមគកំហែងព្រះមហាក្សត្រ និងសែរាជវង្ស ថៃ ដោយកំណត់ឱ្យជាប់ពន្ធនាគារពី៣ ទៅ១៥ឆ្នាំ ក្នុងមួយបទចោទ។ ច្បាប់ការពារព្រះមហាក្សត្រថៃ បានក្លាយជាផ្នែកមួយនៃក្រមព្រហ្មទណ្ឌថៃ ចាប់តាំងពីស.វ ទី១៩ អំឡុងរាជ្យគ្រប់គ្រងរបស់ព្រះបាទរាមាទី១ (Rama I) របស់សៀម ដែលក្រោយមកប្ដូរមកថៃមកម្ល៉េះ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖