(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូទូរទស្សន៍ចិន CCTV 6 ដឹកនាំដោយលោក Jonathan Shen អ្នកផលិតខ្សែភាពយន្តនៃទូរទស្សន៍ចិន CCTV 6 នៅទីស្ដីការក្រសួងទេសចរណ៍។

គោលបំណងនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ គឺដើម្បីផ្ដល់ឱកាសដល់គណៈប្រតិភូទូរទស្សន៍ចិន CCTV 6 ពិនិត្យនិងពិភាក្សាអំពីការរៀបចំផលិតខ្សែភាពយន្ត និងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាទៅប្រជាជនទូទាំងប្រទេស៕