(ភ្នំពេញ)៖ សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រនិក ប្រចាំប្រទេសកម្ពុជា សូមអញ្ជើញអតិថិជន Galaxy Note7 ទាំងអស់មកទទួលយក Galaxy Note7 ថ្មី នៅថ្ងៃទី២៨ និង ទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ អាគារ L ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៧យប់។ កាលបរិច្ឆេទថ្មីនេះ គឺលឿនជាងកាលបរិច្ឆេទដែលក្រុមហ៊ុនបានប្រកាសលើកមុន ដោយសារក្រុមហ៊ុនបានខិតខំដើម្បីឲ្យអតិថិជន ទទួលបានភាពរីករាយជាមួយនឹងបានទូរស័ទ្ទថ្មី មុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
ក្រុមហ៊ុនយើងខ្ញុំនឹងផ្តល់ជូន អង្គចងចាំ 64GB មួយផងដែរ នៅពេលដែលអតិថិជនអញ្ជើញមកទទួលយក Galaxy Note7 ថ្មីនេះ។ ដើម្បីឲ្យកម្មវិធីប្តូរយកទូរស័ព្ទថ្មីនេះប្រព្រឹត្តទៅដោយរលូន ក្រុមហ៊ុនសូមលើកទឹកចិត្តអតិថិជនទាំងអស់ ធ្វើការរក្សាទុកឯកសារនានា (Data Back Up) នៅក្នុងទូរស័ទ្ទរបស់លោកអ្នក មុនពេលអញ្ជើញមកទទួលយកទូរស័ទ្ទថ្មី។
ដើម្បីងាយស្រួលដល់អតិថិជនសំគាល់អំពីទូរស័ព្ទ Galaxy Note7 ថ្មី ក្រុមហ៊ុន Samsung បានបង្កើត icon ពណ៌បៃតងដែលមាននៅលើ 1.the Status Bar, 2.the Always On Display screen, និង 3.the Power Off prompt screen ដូចរូបភាពខាងក្រោម។
ក្រុមហ៊ុន Samsung សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់ និងការគាំទ្ររបស់អតិថិជនចំពោះក្រុមហ៊ុនយើងខ្ញុំ ហើយក្រុមហ៊ុននឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីសុវត្ថិភាពរបស់អតិថិជន និងភាពរីករាយជាមួយនឹងការប្រើប្រាស់ផលិតផលនានារបស់ក្រុមហ៊ុន៕