(ភ្នំពេញ)៖ គោលនយោបាយគាំពារអ្នកក្រ ឬ Pro-Poor Policy របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានធ្វើឱ្យ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក្លាយជានាយករដ្ឋមន្រ្តី នៅក្នុងឆ្នាំ២០០២ ហើយបានរំដោះប្រទេសថៃចេញពីវិបត្តិសេដ្ឋកិច្ចអាស៊ីនាពេលនោះ និងបន្តក្លាយជាមនុស្សដ៏មានឥទ្ធិពលបំផុតនៅក្រោយខ្នងនាយករដ្ឋមន្រ្តី ដែលកើតចេញពីគណបក្សរបស់លោក។ នេះគឺជាការបញ្ជាក់របស់ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយ ដែលបានលើកឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
សម្រាប់លោកបណ្ឌិត ការមានដើមទុននៅក្នុងដែលបង្កើតឡើងដោយខ្លួនឯង គឺពិតជាសំខាន់ខ្លាំងណាស់ នៅក្នុងនាមជាអ្នកនយោបាយ ព្រោះដើមទុននោះហើយ ដែលទាញឱ្យមានអ្នកគាំទ្រដ៏ពិតប្រាកដ ពីសំណាក់ប្រជាពលរដ្ឋ។ សម្រាប់លោកបណ្ឌិត យង់ ពៅ ទាំងសម្ដេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ គឺសុទ្ធតែជាអ្នកដែលមានដើមទុនធ្វើបាយដែលបង្កើតឡើងដោយខ្លួនឯងផ្ទាល់ និងសុទ្ធតែជាអ្នកនយោបាយដ៏មានឥទ្ធិពលនៅក្នុងឆាកនយោបាយ។
ដូច្នេះដើម្បីជា្របកាន់តែច្បាស់ សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖