(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយបានឆ្លើយតបថា មូលហេតុដែលនាំឱ្យ លោក សេដ្ឋា ថាវីស៊ីន ធ្លាក់ចេញពីតំណែងនាយករដ្ឋមន្រ្តីថៃ គេមិនអាចច្រានចោលនូវសេណារីយ៉ូនយោបាយឡើយ ព្រោះវាអាចជាការរៀបចំទុកតាំងពីដំបូងមកម្ល៉េះ។ លោកបណ្ឌិត បានឆ្លើយតបបែបនេះនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ។
ចំពោះមូលហេតុដែលអាចជាការរៀបចំទុក ត្រូវបានលោកបណ្ឌិតអគ្គលេខាធិការ ឱ្យដឹងថា នេះជាការប្រព្រឹត្តិខុសនឹងរដ្ឋធម្មនុញ្ញ ដែលអ្នកនយោបាយមិនអាចធ្វេសប្រហែសបានឡើយ ប៉ុន្តែបើសិនជាសេនារីយ៉ូនយោបាយនោះ ក៏ព្រោះតែគេគ្រាន់តែទុកពេលឱ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ មានឱកាសក្នុងការសម្របខ្លួន ឬសិក្សាកិច្ចការនយោបាយផ្សេងៗ មុនឡើងក្លាយជានាយករដ្ឋមន្រ្តី តែប៉ុណ្ណោះ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖