Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ក្របួចបានចោរកាច់កម៉ូតូម្នាក់ បញ្ជូនទៅតុលាការចាត់ការតាមច្បាប់

26-09-2016 18:41

(ភ្នំពេញ)៖ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគបាលខណ្ឌទួលគោក នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្រមាញ់បានជនសង្ស័យម្នាក់  ដែលបានលួចកាច់កម៉ូតូមួយគ្រឿង នៅផ្ទះលេខ២៤ ផ្លូវលេខ១៧៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន និងបានប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលទួលទំពួងទី២ ខណ្ឌចំកាមន ចាត់ការបន្តតាមផ្លូវច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគបាលខណ្ឌទួលគោក បានឃាត់ខ្លួន ជនសង្ស័យម្នាក់ពីបទលួចម៉ូតូ នៅចំណុចផ្ទះលេខ២៤ ផ្លូវលេខ១៧៣ ក្រុមទី២៧ ភូមិទី៤ សង្កាត់ទួលទំពួងទី២ ខណ្ឌចំការមន ដែលបានលួចកាច់ក នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា។ ក្រោយឃាត់ខ្លួនបានហើយ សមត្ថកកិច្ចខណ្ឌទួលគោក បានប្រគល់ជនសង្ស័យឱ្យទៅ នគរបាលប៉ុស្តិ៍រដ្ឋបាលទួលទំពួងទី២ ចាត់ការបន្តតាមផ្លូវច្បាប់។

សមត្ថកិច្ចបានបន្ថែមថា ជនសង្ស័យមានឈ្មោះ កែវ សុភា ហៅភា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន៕