(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) បានថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពេញអង្គលើកទី២ នៃក.ផ.ផ.។

កិច្ចប្រជុំនេះមានការចូលរួមពីនាយកប្រតិបត្តិ ក.ផ.ផ. ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ហើយបានទទួលការសហការគាំទ្រផ្ដល់ទីតាំងនៃកិច្ចប្រជុំដោយសណ្ឋាគារ Rosewood ផងដែរ៕