(សៀមរាប)៖ លោក ឡុង កុសល អគ្គនាយករង តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្ត Central Java នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលដឹកនាំដោយលោក ស្រី Muhammad Isnaeni ប្រធានក្រុមគណៈប្រតិភូ នៃខេត្ត Central Java នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
ក្នុងជំនួបពិភាក្សាបានផ្តោតសំខាន់អំពីការបន្តកិច្ចសហប្រតិបត្តិការការងារអភិរក្ស និងថែរក្សារមណីយដ្ឋានអង្គរ និងប្រាសាទបុរោពុទ្ធោ (Borobudur) នៃសាធារណរដ្ឋឥណ្ឌូណេស៊ី៕