(ភ្នំពេញ)៖ មន្រ្ដីធនាគារជាតិនៃកម្ពុជា នៅល្ងាចថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៦ បានថ្លែងបា្រប់ Fresh News ថា ថ្ងៃនេះគឺជាថ្ងៃដំបូង នៃការប្រតិបត្តិការ «យុទ្ធនាការស្រលាញ់ ប្រាក់រៀល» ដែលមានប្រជាពលរដ្ឋជាច្រើន បានទៅប្ដូរប្រាក់រៀល ចាស់ ទន់ រហែក នៅគ្រប់សាខារាជធានី-ខេត្តរបស់ ធនាគារជាតិនៃកម្ពុជា (លើកលែងតែស្នាក់ការកណ្តាល)។
សូមបញ្ជាក់ថា «យុទ្ធនាការស្រឡាញ់ប្រាក់រៀល»ដែលប្រព្រឹត្តិឡើងរយៈពេល៥ថ្ងៃ ដោយចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៦ ចាប់ពីវេលាម៉ោង៣៖០០នាទីរសៀលរហូតដល់ ម៉ោង៥៖០០នាទីល្ងាច។
យុទ្ធនាការនេះ ធ្វើឡើងដើម្បីឲ្យប្រជាពលរដ្ឋ ដែលមានប្រាក់រៀល ចាស់ ទន់ រហែក អាចប្ដូរយកក្រដាស់ប្រាក់ថ្មី៕