(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១១ករណី ឃាត់ខ្លួនជនសង្ស័យ១៧នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៥ករណី ឃាត់ខ្លួន៧នាក់
* ⁠ករណីជួញដូរ២ករណី ឃាត់៣នាក់
* ⁠ករណីប្រេីប្រាស់៤ករណី ឃាត់៧នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦៩១៥ករណី ឃាត់ខ្លួន១៧១៨០នាក់ (ស្រី១៣៣០នាក់)៕