(បាត់ដំបង)៖ គណៈប្រតិភូគណៈកម្មការទី៥នៃព្រឹទ្ធសភា ដឹកនាំដោយលោកបណ្ឌិត ចែម វីឌ្យា ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និងសមាជិកអមដំណើរ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង។
កិច្ចជំនួបសំណេះសំណាលនិងពិភាក្សានេះ បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីសិក្សាឈ្វេងយល់ អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីរបបសារព័ត៌
មាន ច្បាប់ ស្តីពីការងារ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើវិស័យនានា នៅតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង និងនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូនខេត្ត
បាត់ដំបង នៅឯសាលប្រជុំ សាលាខេត្តបាត់ដំបង។
លោក សុខ លូ បានជម្រាបជូនដល់ប្រតិភូ អំពីវឌ្ឍនភាពការងារលើគ្រប់វិស័យ និងការរីកចម្រើនរបស់ខេត្ត ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ទាក់ទងនឹងវិស័យផ្សេងៗ ក៏ដូចជាការលើកឡើងរបស់អាជ្ញាធរស្រុកកំរៀង, ស្រុកសំពៅលូន និងជំនាញពាក់ព័ន្ធនានាផង។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់អភិបាលខេត្តរួចមក,លោកបណ្ឌិត ចែម វីឌ្យា ប្រធានគណៈកម្មការដើម្បីសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ ស្តីពីការងារ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើវិស័យនានា នៅតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង និងនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅឯសាលប្រជុំសាលាខេត្តបាត់ដំបង។
លោក បណ្ឌិតប្រធានប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត ដែលខិតខំបំពេញការងារជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ
ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវគោលនយោបាយជាច្រើនដល់មន្រ្តីអនុវត្តច្បាប់ ទៅតាមជំនាញរបស់ខ្លួន កាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព។
លោកបានបន្តថា បេសកកម្មរបស់គណៈប្រតិភូព្រឹទ្ធសភានាពេលនេះ គឺដើម្បីចូលរួមចំណែកនៅក្នុងការលើកកម្ពស់ការ អនុវត្តយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់លើ ការអនុវត្តការងារ ល្អប្រសើ សមធម៌ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាង មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា នាពេលអនាគត។
បន្ទាប់ពីជំនួបពិភាក្សាការងារមួយព្រឹករួច គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភាទាំងអស់ និងអាជ្ញាធរពាក់ព័ន្ធ មួយចំនួនអមដំណើរ ដើម្បីចុះពិនិត្យសិក្សាស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងគោលនយោបាយនានា នៅតាមស្រុកជាយដែនកម្ពុជា-ថៃ ទាំង២ស្រុកជាក់ស្តែងផងដែរ៕