Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ ដឹកនាំមន្រ្តី ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ សពលោកមេឃុំព្របាទជាន់ជុំ ស្រុកគិរីវង់

26-09-2016 17:11

(តាកែវ)៖ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារ មានអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក ឡុង សារ៉េត មេឃុំព្រះបាទជាន់ជុំ នៅគេហដ្ឋានសពស្ថិតនៅ ភូមិកំពុង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ លោកអភិបាលខេត្ត បានឱ្យដឹងថា លោក ឡុង សារ៉េត មេឃុំព្រះបាទជាន់ជុំ បានទទួលមរណភាព កាលពីព្រឹកម៉ោង៦៖៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ម្សិលមិញ ដោយរោគាពាធ ក្នុងជន្មាយុ៦៧ឆ្នាំ។ សពលោកមេឃុំព្រះបាទជាន់ជុំ នឹងត្រូវបូជានៅយប់ថ្ងៃនេះ ម៉ោង៨ ក្នុងវត្តឧទម្ពរក្រោម៕