(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយដល់ប្រជាកសិករខ្មែរ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ដែលបានប្រកាសទិញអង្ករចំនួន ៨តោននោះ បានយកទៅចែកដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកសារព័ត៌មានទាំងអស់ នៅទូទាំងខណ្ឌដង្កោនេះ។ លោក នុត ពុធដារ៉ា បានបានឱ្យដឹងថា ការបញ្ជាទិញអង្ករចំនួន៨តោននេះ គឺដើម្បីប្រគល់ចែកជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងរដ្ឋបាលខណ្ឌ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដែលជាការ។
លោកបានបញ្ជាក់ថា លោកនឹងចែកជូនដល់ ក្រុមប្រឹក្សាខណ្ឌ១៩នាក់ ក្នុងម្នាក់២បាវ, មន្ត្រីរាជការខណ្ឌទាំងអស់ ក្នុងម្នាក់២បាវ, អធិការដ្ឋាននគបាលខណ្ឌ ២០បាវ, មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ២០បាវ, យោធភូមិភាគពិសេសប្រចាំខណ្ឌ ៦បាវ, ក្រុមអគ្គិភ័យប្រចាំខណ្ឌ ១២បាវ, សណ្តាប់ធ្នាប់ខណ្ឌ ៥០នាក់ ក្នុងម្នាក់១បាវ, ក្រុមសារព័ត៌មាន ១១នាក់ ក្នុងម្នាក់២បាវ ដែលអង្ករក្នុង១បាវមានទម្ងន់ ២៥គីឡូក្រាម។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋ មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមហ៊ុនឯកជន បន្តចូលរួមទិញស្រូវ-អង្កររបស់កសិករខ្មែរ នៅទូទាំងប្រទេសឲ្យបានច្រើនថែមទៀត៕