(សៀមរាប)៖ កូនឈើចម្រុះចំនួន៤,១៧២ដើមបន្ថែមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី១៤-២៣ ខែសីហា ឆ្នាំ២០២៤។

- ផ្តល់កូនឈើចម្រុះជូនលោក អ៊ឹម ឃើន នាយកសាលាបឋមសិក្សាក្លាំងហាយ ចំនួន៦១០ដើម ដើម្បីយកទៅដាំបន្ថែមក្នុងបរិវេណ និងសងខាងផ្លូវចូលសាលារៀន ស្ថិតនៅភូមិក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន បេង១០០ដើម ធ្នង់១០០ដើម ច្រេស១០០ដើម កកោះ១០០ដើម រំដួល៥០ដើម ក្ងោក៥០ដើម ព្កុល១០ដើម ជើងគោ៥០ដើម និងស្តៅ៥០ដើម។

- ផ្តល់កូនឈើចម្រុះជូនតំណាងលោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមខេត្តសៀមរាប ចំនួន១០០ដើម ដើម្បីយកទៅដាំលម្អសោភ័ណភាពក្នុងទីធ្លាសាខាកាកបាទក្រហម។ កូនឈើទាំងនោះរួមមាន ធ្នង់៥០ដើម និងរំដួល៥០ដើម។

- ផ្តល់កូនឈើចម្រុះជូនលោក ងួន វុទ្ធី ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៤០០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន ស្ថិតនៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់២០០ដើម ឈើទាល៥០ដើម ព្កុល២០ និងរំដួល៣០ដើម។

- ផ្តល់កូនគគីរជូនលោក អ៊ឹម ញ៉យ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣០០ដើម ដើម្បីយកទៅប្រគេនតាមវត្តអារាមនៅរាជធានីភ្នំពេញ។

- ផ្តល់កូនឈើចម្រុះចំនួន៤០០ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯក តេជោសែន។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម និងស្តៅ៣០០ដើម។

- ផ្តល់កូនឈើចម្រុះ ចំនួន១,៥៥០ដើម ដើម្បីយកទៅដាំបន្ថែមនៅសួនរុក្ខជាតិអង្គរ ខាងជើងសួនក្រវ៉ាន់ និងភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៥០០ដើម ច្រេស៤៥០ដើម បេង៥០ដើម ឈើទាល១០០ដើម គគីរ១០០ដើម កកោះ១០០ដើម រំដួល៥០ដើម កណ្តក់១០០ដើម និងធ្លក១០០ដើម ។

- ផ្តល់កូនឈើចម្រុះជូនលោក ម៉ក់ សុខា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០០ដើម ដើម្បីយកទៅដាំនៅបរិវេណវត្តស្រះបុទុមស្រមោច និងសាលាបឋមសិក្សាស្រមោច ស្ថិតនៅភូមិស្រមោច ឃុំដូនច្រែង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង២០ដើម ធ្នង់៥០ដើម បេង៣០ដើម ត្របែកព្រៃ១០ដើម ព្កុល១០ដើម ជើងគោ១០ដើម ក្ងោកតូច១០ដើម ស្តៅ២០ដើម រាំងភ្នំ៣០ដើម និងរំដួល១០ដើម។

- ផ្តល់កូនឈើចម្រុះជូនថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក ចំនួន៤២ដើម យកទៅដាំនៅខាងត្បូងកសិន្ធុប្រាសាទអង្គរវត្តនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន នាងនួន៥ដើម ធ្លក៣ដើម ព្កុល១៧ដើម និងរំដួល១៧ដើម។

- ផ្តល់កូនឈើចម្រុះជូនតំណាងក្រុមហ៊ុនមេរុ៍ ខមម្យូនីសេន(ខេមបូឌា)  ឯ.ក ចំនួន៣៧០ដើម យកទៅដាំនៅខាងត្បូងកសិន្ធុប្រាសាទអង្គរវត្តនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម បេង៥០ដើម កកោះ៥០ដើម គគីរ៣០ដើម រំដួល៥០ដើម ក្ងោក២០ដើម ព្កុល៣០ដើម ស្រឡេវ២០ដើម និងស្រឡៅជូរ២០ដើម។

- ផ្តល់កូនឈើចម្រុះជូនក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី ចំនួន២០០ដើម ដើម្បីយកទៅដាំនៅបរិវេណឧទ្យានសហគមន៍អង្គរ មេនូឡាយហ្វ៍នៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន  ដើមយាង ឬឈើទាល១៥០ដើម និងច្រេស៥០ដើម។