(កណ្តាល)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី ព្រមទាំងនាយ នាយរង ពលអាវុធហត្ត នៅវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ នៅវត្តទេពរង្សី ស្រុកពញាឮ ខេត្តកណ្តាល។ ពិធីបុណ្យកាន់បិណ្ឌនេះ នឹងប្រព្រឹត្តទៅចំនួន ២ថ្ងៃគឺ ថ្ងៃចន្ទទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១៤និង៣០នាទី ជួបជុំគ្នា និមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងទេសនា។
លុះដល់ថ្ងៃអង្គារទី២៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៤និង៣០នាទី បោះបាយបិណ្ឌ និងវេលាម៉ោង៩៖០០នាទី វេរចង្ហាន់និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ៕