(ហ្សាការតា)៖ អ្នកនំាពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី លោក Herni Pramuhardjo បានបញ្ជាក់ថា វត្ថុម្យ៉ាងដែលបានផ្ទុះនៅលើអាកាស និងបានធ្លាក់ចំតំបន់ប្រជាជនរស់នៅ នៃភាគខាងកើតនៃកោះជ្វា ស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ី នាថ្ងៃចន្ទនេះមិនមែនជាយន្ដហោះនោះទេ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦។
ការលើកឡើងរបស់លោក Herni Pramuhardjo ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានរាយការណ៍ថា វត្ថុសង្ស័យខាងលើគឺជាយន្ដហោះមួយគ្រឿង បានផ្ទុះនៅម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅក្នុងទីក្រុងហ្សាការតា) និងក្រោយមកបានធ្លាក់នៅឯតំបន់ Gili Ginting។ អ្នកនំាពាក្យរូបនេះ បានន្ថែមថា «ព័ត៌មានដែលថាវត្ថុសង្ស័យនោះជាយន្ដហោះ គឺជារឿងមិនពិតទេ ព្រោះថាអាជ្ញាធរ នៅក្នុងខេត្ត Surabaya មិនបានរាយការណ៍ថា មានយន្ដហោះបាត់ចេញពីប្រព័ន្ធទាក់ទងឡើយ»។
ទោះបីជាយ៉ាងណាក៏ដោយ លោក Herni Pramuhardjo មិនបានបញ្ជាក់ថាវត្ថុសង្ស័យនោះជាអ្វី ឱ្យប្រាកដនៅឡើយទេ ដោយត្រូវរង់ចាំក្រុមជំនាញធ្វើការពិនិត្យជាមុនសិន៕