
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ទូកប្រជានេសាទជនជាតិខ្មែរ នៅស្រុកមណ្ឌលសីមា ត្រូវអាជ្ញាធរថៃ ចាប់ឃាត់ទុកដោយចោទថា រំលោភដែនទឹករបស់ពួកគេ
26-09-2016 15:47
(កោះកុង)៖ ទូកនេសាទចំនួន១១គ្រឿង និងប្រជានេសាទជាជនជាតិខ្មែរជាច្រើននាក់ (មួយទូកអាច២ទៅ៣នាក់) ត្រូវបានអាជ្ញាធរខេត្តត្រាត ចាប់ឃាត់ទុក ដោយចោទប្រកាន់ថា ប្រជានេសាទទាំងនេះ បានទៅនេសាទចូលដែនទឹកសមុទ្ររបស់ភាគីថៃ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ អភិបាលខេត្តកោះកុង លោក ប៊ុន លើត និងអភិបាលស្រុកមណ្ឌលសីមា បានចុះទៅដោះស្រាយជាមួយអាជ្ញាធរខេត្តត្រាតហើយ ប៉ុន្តែមិនទាន់ដឹងលទ្ធផលនៅឡើយទេ។ សេចក្តីរាយការណ៍បានបន្តថា នៅថ្ងៃទី២៥ ខែកញ្ញាម្សិលមិញ ប្រជានេសាទខ្មែរចំនួន១១ទូក បានទៅនេសាទលើផ្ទៃសមុទ្រ ដូចសព្វរាល់ដងស្រាប់តែលើកនេះ ត្រូវភាគីថៃ ចាប់ឃាត់ទុកតែម្តង ដោយចោទថា បានរំលោភលើដែនសមុទ្ររបស់ពួកគេ៕