(កំពង់ធំ)៖ ប្រទេសកម្ពុជាក្នុងរយៈពេល១ឆ្នាំនៃការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ហើយការដឹកនាំរបស់យុវជនបន្តវេននេះបានធ្វើអោយនាវាកម្ពុជាទទួលបានការរីកចម្រើននិងការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការគិតគូប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងសម្រេចបាននូវជោគជ័យ លើគម្រោងធំៗបានយ៉ាងឆាប់រហ័ស និងធ្វើអោយមានការអបអរសាទរពីរសំណាក់អជ្ញាធរ និងប្រជាពលរដ្ឋទូទាំងប្រទេស។
អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំបានបញ្ជាក់ប្រាប់ភ្នាក់ងារfreshnewsប្រចាំខេត្តកំពង់ធំថ្ងៃទី២៤ ខែ សី ហា ឆ្នាំ២០២៤ថា ពួកគាត់បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះការដឹកនាំរបស់ម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងជាថ្នាក់ដឹកនាំយុវជនដ៏ឆ្នើមរបស់រាជរដ្ឋាភិបាលអណត្តិទី៧ ក្នុងរយៈពេល១ឆ្នាំនេះ ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកសម្តែងនូវអារម្មណ៍អបអរសាទរគាំទ្រចំពោះរាជរដ្ឋាភិបាលអណត្តិទី៧ ដែលដឹកនាំដោយមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយធ្វើដំណើរដោយភាពស្វាហាប់ប្រកបដោយថាមពលក្នុងអភិវឌ្ឍនសេដ្ឋកិច្ចជាតិ។ ក្នុងនោះក៏សម្រេចបាននូវសមិទ្ធផលធំ ជាច្រើនដែលរាជរដ្ឋាភិបាលបាន គឺការក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សុវត្ថិភាពសារណៈ រក្សាបាននូវម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងការរក្សាបាននូវកំណើននៃប្រាក់ចំណូលជាតិផងដែរ។
លោកបានបន្តថាក្នុងរាជរដ្ឋាភិបាលអណត្តិទី៧ឃើញថាមានសមិទ្ធផលជាច្រើនដែលជាកំនិតផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុនសែន អតីនាយករដ្ឋមន្ត្រី ក្រោមការអនុវត្តដោយភាពស្វាហាប់ម៉ឺងម៉ាត់របស់សម្តេចមហាបវធិបតីកំពុងតែអនុវត្តនូវគម្រោងព្រៃជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្រ្ត។ ហើយគម្រោងនេះនឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ប្រទេសជាតិយើងដោយមិនចាំបាច់ពឹងប្រទេសជិតខាងក្នុងការដឹងទំនិញនិងជួយកាត់បន្ថយថ្លៃដើម។ ព្រែកជីកនេះក៏ជាប្រព័ន្ធរំដោះទឹកមួយនៅពេលមានទឹកជំនន់ និងជាប្រពភទឹកស្រោចស្រប់ដំណាំនូវរដូវប្រាំង ព្រមទាំងអាចធ្វើចរាចរណ៍នាវាចរ ដឹកភ្ញៀវទេសចរណ៍មកកំសាន្តក្នុងប្រទេសយើងផងដែរ។
លោកបានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការណ៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ព្រោះវាដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងតំបន់ មិនមែនជាកាត់ទឹកដីអោយទៅប្រទេសណានោះទេ។
ចំណែកឯប្រជាពលរដ្ឋនៅស្រុកតាំងគោកបានលើឡើងស្រដៀងគ្នាថារាជរដ្ឋាភិបាលថ្មីបានកសាងនូវសមិទ្ធផលជាច្រើនសម្រាប់ប្រទេសជាតិក្នុងរយៈពេលមួយឆ្នាំនេះ។ ចំពោះសមិទ្ធផលទាំងអស់មានការចាប់អារម្មណ៍ជាគេគឺគម្រោងព្រែកហ្វូណនតេជោ ដោយពួកគាត់ជឿជាក់ និងគាំទ្រថា គម្រោងនេះពេលដែលកសាងរួចនឹងជួយកាត់បន្ថយថ្លៃដឹកទំនេញបានច្រើន និងបង្កើនការងារជូនប្រជាពលរដ្ឋបានច្រើនផងដែរ។
សូមបញ្ចាក់ថា រាជរដ្ឋាភិបាលអណត្តិថ្មីទិ៧ កើតចេញពីរការបោះឆ្នោតជាតិដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានអាសនៈច្រើនជាងគេគឺ ១២០អាសនៈ បន្ទាប់មកគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៥អាសនៈក្នុងចំណោមអាសនៈចំនួន ១២៥អាសនៈ ក្នុងរដ្ឋសភា។