(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនគរបាល បានចាប់ខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត។

នេះបើតាមលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ។

សមត្ថកិច្ចបញ្ជាក់ថា លោក គុយ វ៉ាត បានរងនូវពាក្យបណ្តឹងជាច្រើន ហើយនៅថ្ងៃស្អែកនឹងបញ្ជូនទៅកាន់តុលាការ៕