(ភ្នំពេញ)៖ លោក ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកតំបន់ឆ្នេរខាងលិច។
ក្នុងអង្គមីទ្ទិញដ៏មានសារៈសំខាន់នេះ ប្រធានក្រុមការងារតាមបណ្តារដ្ឋទាំង៧រួមមាន៖ រដ្ឋកាលីហ្វ័រញ៉ា, វ៉ាស៊ីងតោន , អូរីហ្គិន, អារីហ្សូណា, នីវ៉ាដា ខូឡូរ៉ាដូ និងយូថា បានផ្តល់ជូនអង្គមីទ្ទិញទាំងមូលស្តីពី ស្ថានភាពទូទៅ សកម្មភាព និងលទ្ធផលសម្រេចបានក្នុងឆមាសទី១ បញ្ហាប្រឈម និងសំណូមពរ។
លោក ស សេរីវិចិត្រ បានផ្តល់មតិសំណេះសំណាល ក៏ដូចជាផែនការយុទ្ធសាស្ត្រ ដើម្បីអនុវត្តបន្តទៀត សម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ក្នុងឱកាសដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សរុបចំនួន២៨៩នាក់ ដែលបានចូលរួមក្នងអង្គពិធី បានថតរូបជាអនុស្សាវរីយ៍ នៅពីមុខវិមាន ៧ មករា ប្រកបដោយក្តីរំភើបរីករាយ និងភាពស្និទ្ធស្នាល៕