(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ តាមរយៈបណ្តាញសង្គមដែលគេស្គាល់ថា ជាអតីតមេដឹកនាំចលនាបាតុកម្ម Mr. Seth បានចេញវិដេអូមួយ ដោយវាយប្រហារធ្ងន់ៗលើទណ្ឌិត សម រង្ស៉ី ថាជនក្បត់ជាតិ គឺជាអ្នកចុះហត្ថលេខាជាមួយក្រុមម៉ុងតាញ៉ា (កុកស) កាត់ទឹកដី៤ខេត្តឲ្យវៀតណាម។
អតីតមេដឹកនាំចលនាបាតុកម្ម Mr. Seth រូបនោះក៏បានអំពាវនាវឲ្យក្រុមបាតុករទាំងអស់ ដែលចាញ់បោក សម រង្ស៉ី ចាកចេញពីក្រុមក្បត់ជាតិនោះទៅ បើនៅមានតែនាំទុក្ខដាក់ខ្លួន ព្រោះ សម រង្ស៉ី ជាអ្នកបំផ្លិចបំផ្លាញជាតិខ្លួនឯង៕