(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំស្តីពី «វិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ» ដើម្បីធានាបានប្រសិទ្ធភាពនៃការគ្រប់គ្រង ធនធានធម្មជាតិ។ នេះបើយោងតាមសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ។
សារាចរនេះត្រូវបានរៀបចំឡើង ដោយឈរលើមូលដ្ឋាន នៃការសេចក្តីសម្រេចនានា ដែលបានធ្វើឡើងនៅអំឡុងពេល នៃវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅវិមានសន្តិភាព ក្រោមអធិបតីសម្តេចអតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានា សរុបប្រមាណ ៧០០ នាក់ផងដែរ។
សូមអានសារាចរណែនាំ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖