(ភ្នំពេញ)៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ប្រធានគណបក្សភឿថៃ និងជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានសភាថៃ នៅថ្ងៃសុក្រ ទី១៦ ខែសីហា បោះឆ្នោតឱ្យធ្វើជានាយករដ្ឋមន្រ្តីថៃ ក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការរដ្ឋធម្មនុញ្ញចេញសាលក្រមទម្លាក់ចេញពីមុខតំណែងកាលពីថ្ងៃទី១៤ ខែសីហា។ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានក្លាយជានាយករដ្ឋមន្រ្តីស្រ្តីទី២ នៃប្រទេសថៃ និងជានាយករដ្ឋមន្រ្តីស្រ្តីក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តថៃ ដែលមានប្រភពចេញពីត្រកូល ស៊ីណាវ៉ាត់ តែមួយបន្ទាប់ពីម្តាយមីងរបស់លោកស្រី គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់។
តើការវិលត្រឡប់មកវិញសារជាថ្មី នៃត្រកូល ស៊ីណាវ៉ាត់ អាចនឹងធ្វើឱ្យនយោបាយផ្ទៃក្នុងរបស់ថៃមានការប្រែប្រួលដែរឬទេ ហើយចំពោះទំនាក់ទំនងកម្ពុជា-ថៃ នឹងមានការវិវត្តិបែបណាដែរ?
ដើម្បីឆ្លើយតបនឹងប្រធានបទនេះ កម្មវិធី Fresh Talk សប្ដាហ៍នេះ នឹងមានវាគ្មិន ២រូបដែលអញ្ជើញចូលរួមពិភាក្សារួមមាន៖
១- លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា
២- លោក រុន វីរ៉ូ អ្នកវិភាគប្រចាំប្រទេសថៃ
ដូច្នេះសូមកុំភ្លេចរង់ចាំតាមដានទស្សនានៅវេលាម៉ោង ៦ល្ងាចនេះ!