(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ បានប្រកាស Account ផ្លូវការមួយថ្មីទៀត នៅ «threads App»។
សម្តេចបានបង្ហោះខ្លឹមសារដូច្នេះថា «សូមស្វាគមន៍មកកាន់ Account ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នៅ «threads App»
បងប្អូនមួយចំនួនបានដឹងហើយថា Meta/Facebook បានបង្កើតបណ្តាញសង្គមថ្មីមួយទៀតដែល បានដាក់អោយដំណើរការជាផ្លូវការកាលពីថ្ងៃទី 5/7/2023 ដែលមានឈ្មោះថា «threads»។
សម្តេចតេជោមាន Account នៅ threads App ជាផ្លូវការដែលមានឈ្មោះថា Samdech Hun Sen of Cambodia ដោយមាន username : «@hunsencambodia» និង URL : https://www.threads.net/@hunsencambodia
បងប្អូនសាធារណៈជននិងកូនក្មួយ អាច follow បានទាំងអស់គ្នា ដើម្បីទទួលបានព័ត៌មានអំពី សម្តេចតេជោផ្ទាល់ និងអំពីប្រទេសជាតិយើង។
សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសេចក្តីចម្រើន និងបានសប្បាយរីករាយចុងសប្តាហ៍គ្រប់ៗគ្នា»៕