(សៀមរាប)៖ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានទៅសួរសុខទុក្ខអ្នកជំងឺនៅអគារ (ខ) ក្នុងមន្ទីរពេទ្យខេត្តសៀមរាប និងជូនថវិកាក្នុងមួយនាក់ៗ៤០០០០រៀល សរុបទាំងអស់៤លានរៀល។
អ្នកឧកញ៉ា សៀង ណាំ ក៏បានផ្ដាំផ្ញើដល់អ្នកជំងឺខាងលើឱ្យយកចិត្តទុកដាក់លើការថែទាំសុខភាព ប្រកាន់នូវអនាម័យ។
អ្នកជំងឺខាងលើបានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា សៀង ណាំ និងក្រុមគ្រួសារ ដែលមានចិត្តសប្បុរសចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភដល់គ្រួសារពួកគាត់៕