(ភ្នំពេញ)៖ បន្ទាប់ពីមានការអនុញ្ញាតរបស់រាជរដ្ឋាភិបាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានប្រគល់កុំព្យូទ័រ ចំនួន៦០គ្រឿង ជូនអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ពិធីនេះ ដោយមានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់លោក ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា៕